ជឿជាក់ - ជួញដូរ - លូតលាស់

កូម៉ូធី ផ្តល់ជូនសេវាកម្មជួញដូរឧបករណ៏និស្សន្ទដល់អតិថិជនទាំងនីតិបុគ្គល និងរូបវ័ន្តបុគ្គល។ យើងខ្ញុំផ្តល់លទ្ធភាពឲ្យលោកអ្នកក្នុងការចូលរួមការជួញដូរក្នុងទីផ្សារហិរញ្ញវត្ថុសកល។ គណៈគ្រប់គ្រងរបស់យើងខ្ញុំមានបទពិសោធន៍ច្រើនជាង ២០ឆ្នាំ ក្នុងទីផ្សារហិរញ្ញវត្ថុ។ គោលបំណងរបស់យើងខ្ញុំ គឺផ្តល់ជូននូវសេវាកម្ម និងជំនាញកម្រិតខ្ពស់ដល់អតិថិជន។

ជឿជាក់ - ជួញដូរ - លូតលាស់

គុណតម្លៃរបស់យើងខ្ញុំ

  • ធ្វើដោយស្មោះត្រង់
  • បង្កើត និងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយអតិថិជន តាមរយៈការបង្កើតការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក
  • ប្តេជ្ញាចិត្តក្នុងការទទួលខុសត្រូវ និងទំនួលខុសត្រូវខ្ពស់

បេសកកម្មរបស់យើងខ្ញុំ

បេកកម្មរបស់យើងខ្ញុំ គឺផ្តល់សេវាកម្មនូវសេវាកម្មដែលឈានមុខគេ ល្អជាងគេ និងមានជំនាញវិជ្ជាជីវៈនៅក្នុងទីផ្សារហិរញ្ញវត្ថុជូនដល់អតិថិជនរបស់យើងខ្ញុំ។ ជាមួយនឹងការធ្វើប្រតិបត្តិការដែលប្រកបដោយក្រមសីលធម៌ និងដោយគ្មានមន្ទិលសង្ស័យដោយការអនុវត្តការងារដែលមាន ផលប្រយោជន៍បំផុតដល់អតិថិជន និងអភិវឌ្ឍទំនាក់ទំនងយូរអង្វែងជាមួយអតិថិជនរបស់យើងខ្ញុំ តាមរយៈការផ្តល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះ និងការពេញចិត្តបំផុតពីអតិថិជន។

ការប្តេជ្ញាចិត្តរបស់យើងខ្ញុំ

ការប្តេជ្ញាចិត្តរបស់យើងខ្ញុំ

  • ក្រមសីលធម៌វិជ្ជាជីវៈរបស់យើងខ្ញុំ គឺជាចំណុចសំខាន់នៃអ្វីដែលយើងខ្ញុំធ្វើនៅកូម៉ូធី
  • យើងខ្ញុំមានគោលបំណងដើម្បីធ្វើឱ្យ លើសពីការរំពឹងទុក នៅក្នុងអ្វីគ្រប់យ៉ាងដែលយើងខ្ញុំធ្វើ
  • យើងខ្ញុំចាត់ទុក និងផ្តល់ជូនអតិថិជននីមួយៗនូវសេចក្តីថ្លៃថ្នូរ និងការគោរពគ្នាគ្រប់ពេលវេលា

ហេតុអ្វីជ្រើសរើសយកយើងខ្ញុំ

ហេតុអ្វីជ្រើសរើសយកយើងខ្ញុំ

  • កូម៉ូធី ត្រូវបានផ្តល់អាជ្ញាប័ណ្ណ និងគ្រប់គ្រងដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.)
  • ទុនវិនិយោគរបស់អតិថិជនទាំងអស់ ត្រូវបានរក្សាទុកនៅក្នុងគណនីដាច់ដោយឡែក នៅក្នុងធនាគារដែលបានវាយតម្លៃខ្ពស់ និងទទួលស្គាល់ដោយ គ.ម.ក ហើយត្រូវបានការពារយ៉ាងពេញលេញ
  • នៅពេលជួញដូរឧបករណ៍និស្សន្ទ កូម៉ូធីយល់ថាសន្តិសុខ និងសុវត្ថិភាពគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អតិថិជន
  • យើងខ្ញុំប្តេជ្ញាថានឹងរក្សារាល់ព័ត៌មានរបស់អតិថិជនសម្ងាត់ជាទីបំផុត ហើយនិងរក្សាឯកជនភាពរបស់អតិថិជនជានិច្ច