យើង​ជា​នរណា

កូម៉ូធី ផ្តល់ជូននូវសេវាកម្មជួញដូរអនឡាញ និងផលិតផលដល់អតិថិជន និងស្ថាប័នទាំងអស់។ យើងផ្តល់លទ្ធភាពក្នុងការចូលទៅកាន់ទីផ្សារហិរញ្ញវត្ថុសកល។ គណៈគ្រប់គ្រងរបស់យើងមានបទពិសោធន៍ច្រើនជាង ២០ឆ្នាំ នៅក្នុងទីផ្សារហិរញ្ញវត្ថុ។ យើងមានគោលដៅក្នុងការផ្តល់ នូវសេវាកម្មដែលឈានមុខគេ និងមានជំនាញវិជ្ជាជីវៈជាងគេដល់អតិថិជនរបស់យើង។

ក្រុមការងាររបស់យើងខ្ញុំ

Kim, Luang

Kim, Luang

នាយក​ប្រតិបត្តិ

នៅពេលដែលគាត់ចាប់ផ្តើមអាជីពរបស់គាត់ ក្លាយជាឈ្មួញជើងសានៅទីក្រុងឡុង កាលពី ២៥ឆ្នាំមុន ក្រោយពីបានបញ្ចប់ការសិក្សា ពីសាលាធុរកិច្ចទីក្រុងប៉ារីស Luang មានគំនិតវែងឆ្ងាយមួយថាថ្ងៃណាមួយគាត់នឹងបង្កើតអ្វីមួយដែលទាក់ទងនឹងភ្នាក់ងារជើងសានោះនៅក្នុង ប្រទេសកម្ពុជា។

ការថែរក្សាទំនាក់ទំនងរឹងមាំជាមួយអតិថិជន និងដៃគូតែង តែជាអាទិភាពសម្រាប់គាត់។ ជាមួយនឹងបទពិសោធន៍ដ៏ធំធេងរបស់លោកនៅក្នុងទីផ្សារហិរញ្ញវត្ថុសកល Luang កំពុងចូលរួមចំណែកយ៉ាងហ្មត់ចត់នៅក្នុងការលើកតម្កើនហិរញ្ញវត្ថុអាស៊ីអាគ្នេយ៍ ដោយនាំមកនូវចំណេះដឹង និងចក្ខុវិស័យរបស់លោកមកក្នុងតំបន់។

Tang, Zoe

Tang, Zoe

ប្រធានផ្នែកប្រតិបត្តិការ

ជំនាញអន្តរបុគ្គលក្នុងចំណោមមិត្តភក្ដិរបស់គាត់ មានសារៈសំខាន់ណាស់ចំពោះភាពជាអ្នកដឹកនាំរបស់គាត់។ គាត់មានកាយវិការក្លៀវក្លានៅពេលនិយាយអំពីប្រតិបត្តិការនៅក្នុងស្ថាប័ន។ ជាមួយនឹងបទពិសោធដ៏ធំធេងក្នុងការទទួលបាននូវទេពកោសល្យថ្មី និងការមានសាមគ្គីភាព ដ៏អស្ចារ្យ Zoe គឺជាធាតុសំខាន់សម្រាប់ក្រុមហ៊ុន។

គាត់បានរស់នៅក្នុងចក្រភពអង់គ្លេស អស់រយៈពេលជាងដប់ឆ្នាំមកហើយ ដោយផ្តោតសំខាន់លើការអប់រំ និងការគ្រប់គ្រង។

Gaertner, Mike

Gaertner, Mike

ប្រធានផ្នែកបច្ចេកទេស

អ្នកត្រួសត្រាយនៅក្នុងឧស្សាហកម្មព័ត៌មានវិទ្យានៅកម្ពុជាអស់រយៈពេល ២០ឆ្នាំ Mike បានបង្កើត ISP ដំបូងគេនៅកម្ពុជាក្នុងឆ្នាំ១៩៩៧ ដាក់ពង្រាយ DSL នៅឆ្នាំ២០០៣ និងបានបង្កើតក្រុមហ៊ុនផលិតហ្គេមក្នុងស្រុកដំបូងគេក្នុងឆ្នាំ២០០៧។

កើតនៅប្រទេសអាឡឺម៉ង់ ហើយបានទទួលការអប់រំនៅសាកលវិទ្យាល័យ Regensburg, Mike គឺងប់ងល់នឹងស្ថិតិ ការសិក្សារបស់ម៉ាស៊ីន ខ្សែសង្វាក់ប្រព័ន្ធ ស្ថាបត្យកម្មប្រព័ន្ធ និងការសរសេរកម្មវិធី។