ការជួញដូរជាមួយនិងឡេវើរ៉េច

12 Jul 2023

ឡេវើរ៉េចអនុញ្ញាតឱ្យអ្នកជួញដូរធ្វើការជួញដូរធំជាងចំនួនប្រាក់ដែលបានដាក់តម្កល់។ អ្នកជួញដូរអនុញ្ញាតឱ្យបើកការជួញដូរជាមួយនឹងប្រភាគនៃតម្លៃដែលតម្រូវនោះទេ។ ឡេវើរ៉ចកាន់តែខ្ពស់ ការបើកការជួញដូររបស់អ្នកជួញដូរបានកាន់តែធំសម្រាប់ទំហំទឹកប្រាក់ដែលបានដាក់តម្កល់ស្មើគ្នា។

ឧទាហរណ៍ អតិថិជនប្រើប្រាស់ឡេវើរ៉េច ៥០:១ អាចធ្វើការបើកការជួញដូរនៅក្នុងទីផ្សារជួញដូររូបិយប័ណ្ណបរទេសរហូតដល់ ១០០,០០០ ដុល្លារ ជាមួយនឹងម៉ាជីនដំបូង ២,០០០ ដុល្លារ។ សម្រាប់ឡេវើរ៉េច ១០០:១ អតិថិជនត្រូវការតែម៉ាជីនដំបូងតែ ១,០០០ ដុល្លារ ដើម្បីបើកការជួញដូរដែលមានទំហំដូចគ្នានេះ។

ឡេវើរ៉េចបង្កើនសក្តានុពលនៃផលចំណេញខ្ពស់ត្រឡប់មកវិញ នៅពេលដែលទីផ្សារផ្លាស់ប្តូរទៅតាមការរំពឹងទុករបស់អ្នកជួញដូរ។ ទោះជាយ៉ាងណា អ្នកជួញដូរត្រូវកត់សម្គាល់ថា ឡេវើរ៉េចនឹងធ្វើដូចគ្នានៅពេលដែលទីផ្សារធ្វើការផ្លាស់ប្តូរផ្ទុយពីការរំពឹងទុករបស់ពួកគេ។

ម៉ាជីនតម្រូវ

នៅពេលដែលអ្នកជួញដូរធ្វើការបើកការជួញដូរនៅក្នុងទីផ្សារជាមួយឈ្មួញជើងសា អតិថិជនត្រូវធញវើការដាក់តម្កល់ប្រាក់មុខ។ ការតម្កល់ប្រាក់នឹងដើរតួជាការតម្កល់សម្រាប់ធ្វើការទូទាត់រាល់ហានិភ័យទាំងអស់។

ឧទាហរណ៍ផ្អែកលើគណនីស្តង់ដារដែលមានឡេវើរ៉េច ១០០:១

ប្រភេទ តម្លៃ ម៉ាជីន
រូបិយប័ណ្ណបរទេស យ៉ូរូ/ដុល្លារ @1.18000 ម៉ាជីន = (1100,000$1.18000)/(100)=$1,180.00
មាស មាស @$1894.00 ម៉ាជីន = (1100$1,894.00)/(100)=$1,894.00
ប្រាក់ ប្រាក់ @$24.90 ប្រាក់ = (15,000$24.90)/(100)=$1,245.00

ម៉ាជីនខល

ម៉ាជីនខល គឺជាកម្រិតដែលកំណត់ពីចំនួនទឹកប្រាក់អប្បបរមាដែលតម្រូវសម្រាប់ធ្វើការជួញដូរនៅក្នុងទីផ្សារ។ នៅពេលដែលគណនីរបស់អ្នកធ្លាក់ក្រោមកម្រិតម៉ាជីនខល អ្នកនឹងត្រូវធ្វើការដាក់ប្រាក់បន្ថែមដើម្បីរក្សាការជួញដូររបស់អ្នក។ ម្យ៉ាងទៀត អ្នកអាចធ្វើការបិទការជួញដូរមួយចំនួនរបស់អ្នកដើម្បីកាត់បន្ថយទំហំនៃម៉ាជីនតម្រូវ។ នៅកូម៉ូធី កម្រិតម៉ាជីនខលត្រូវបានកំណត់ត្រឹម ១០០%។

កម្រិតនៃការបញ្ឈប់

ក្នុងករណីដែលអ្នកមិនអាចរក្សាកម្រិតមូលធននៅក្នុងគណនីរបស់អ្នកបន្ទាប់ពីវាបានធ្លាក់ដល់ម៉ាជីនខល ហើយក្នុងករណីដែលគណនីរបស់អ្នកធ្លាក់ដល់កម្រិតនៃការបញ្ឈប់ ស្ថានភាពជួញដូររបស់អ្នកនឹងត្រូវកាត់ផ្តាច់ដោយស្វ័យប្រវត្តិ ដើម្បីការពារពីការខាតបង់ធំជាងនេះដែលនឹងប៉ះពាល់ដល់ធនធានរបស់អ្នក។ នៅកូម៉ូធី កម្រិតនៃការបញ្ឈប់ត្រូវបានកំណត់ត្រឹម ៥០%។