សំណួរដែលសួរញឹកញាប់បំផុត

12 Jul 2023

សំណួរសួរទូទៅអំពី កូម៉ូធី និងការជួញដូរ

តើការបើកគណនីជួញដូរត្រូវបានធ្វើឡើងដោយឥតគិតថ្លៃមែនទេ?

អ្នកនឹងតម្រូវឱ្យធ្វើការដាក់តម្កល់ទឹកប្រាក់អប្បបរមាត្រឹម ៣០០ ដុល្លារ ដើម្បីបើកគណនី និងធ្វើការជួញដូរ។ អ្នកអាចមើលតម្លៃ និងប្រើប្រាស់ឧបករណ៍ ដូចជាគំនូសតាង សូចនាករ និងរបាយការណ៍ផ្សេងៗដោយឥតគិតថ្លៃ។

តើកូម៉ូធីត្រូវបានអនុញ្ញាតដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) មែនទេ?

បាទ/ចាស កូម៉ូធី ត្រូវបានអនុញ្ញាត និងគ្រប់គ្រងដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ជាមួយលេខបញ្ជីការ ០០០៥២២៤១។ ហើយប្រាក់តម្កល់របស់អតិថិជននឹងធ្វើការដាក់តម្កល់នៅក្នុងគណនីអតិថិជនដាច់ដោយឡែក។

តើកូម៉ូធីការពារប្រាក់របស់អតិថិជនយ៉ាងដូចម្តេច?

ក្នុងនាមជាអតិថិជន ប្រាក់របស់អ្នកនឹងត្រូវបានរក្សាទុកដាក់ដោយឡែកពីមូលធនរបស់កូម៉ូធី។ ប្រាក់របស់អ្នកនឹងមិនយកមកប្រើប្រាស់សម្រាប់ការទូទាត់ទូទៅរបស់ក្រុមហ៊ុនទេ ក្នុងករណីដែលក្រុមហ៊ុនក្ស័យធន។

តើតម្លៃរបស់អ្នកបានមកពីណា?

ម៉ាស៊ីនកំណត់ថ្លៃដោយស្វ័យប្រវត្តិរបស់យើងខ្ញុំ នឹងធ្វើការត្រួតពិនិត្យតម្លៃពីប្រភពរាប់ពាន់ក្នុងមួយវិនាទី ជាមួយនឹងការកំណត់ដោយផ្ទាល់ពីអ្នកផ្តល់សន្ទនីយភាព។ តម្លៃដែលត្រូវបានបង្ហាញភាគច្រើននឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើតតារាងតម្លៃនៅលើវេទិកាជួញដូររបស់យើងខ្ញុំ។

តើកូម៉ូធីស្វែងរកប្រាក់ចំណេញតាមរបៀបណា?

ប្រភពចំណូលចម្បងរបស់យើងខ្ញុំ បានមកពីកម្រៃជើងសា គម្លាតថ្លៃ និងកម្រៃដទៃទៀតដូចជា ការបើកការជួញដូរឆ្លងថ្ងៃក៏បង្កើតវិភាគទានបន្តិចបន្តួចផងដែរ។ យើងខ្ញុំគ្មានគោលដៅក្នុងការស្វែងរកប្រាក់ចំណេញតាមរយៈការខាតបង់របស់អតិថិជននោះឡើយ។ យើងខ្ញុំមានគោលបំណងក្នុងការបង្កើតទំនាក់ទំនងយូរអង្វែងដោយការផ្តល់នូវបទពិសោធន៍ក្នុងការជួញដូរដ៏ល្អបំផុតតាមរយៈបច្ចេកវិទ្យា និងសេវាកម្មអតិថិជនរបស់យើងខ្ញុំ។

តើវាគឺជាការវិនិយោគដែលមានហានិភ័យខ្ពស់មែនទេ?

ការវិនិយោគលើការជួញដូររូបិយប័ណ្ណបរទេសពិតជាមានហានិភ័យ ដែលអ្នកអាចនឹងខាតបង់ប្រាក់ទាំងអស់របស់អ្នក។ ប៉ុន្តែ ក្នុងករណីដែលអ្នកអនុវត្តតាមប្បញ្ញត្តិនៃការគ្រប់គ្រងហានិភ័យបានល្អ ហើយយើងខ្ញុំនឹងជួយអ្នកឱ្យយល់កាន់តែច្បាស់ ជាមួយនឹងការគ្រប់គ្រងការជួញដូររបស់អ្នកជាមួយនឹងយន្តការទីផ្សារដូចជាការកំណត់កម្រិតបញ្ឈប់ការខាតបង់ (ដើម្បីកំណត់កម្រិតនៃការខាតបង់របស់អ្នក) អ្នកពិតជាអាចលូតលាស់ និងរីកចម្រើនបានយ៉ាងងាយស្រួល។