វិធីសាស្ត្រក្នុងការផ្ទេរប្រាក់

12 Jul 2023

ការដាក់ប្រាក់

កូម៉ូ ធី ផ្តល់ជូននូវភាពងាយស្រួល សុវត្ថិភាព និងងាយស្រួលដល់អតិថិជន ក្នុងការដាក់ប្រាក់ចូលទៅក្នុងគណនីជួញដូររបស់ខ្លួន។ មូលធនរបស់អតិថិជន ត្រូវបានបែងចែកយ៉ាងច្បាស់លាស់ ដាច់ពីគណនីប្រតិបត្តិការរបស់ កូម៉ូ ធី ជានិច្ច។ កូម៉ូ ធី រក្សាគោលការណ៍យ៉ាងតឹងរឹង និងម៉ឺងម៉ាត់បំផុត ដើម្បីការពារមូលធនរបស់អតិថិជន ដែលបានដាក់តម្កល់នៅ កូម៉ូ ធី។

ជម្រើសទី ១៖ ការដាក់តម្កល់ប្រាក់នៅធនាគារ ដែលជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ

ជម្រើសទី ២៖ ការផ្ទេរប្រាក់តាមធនាគារ ឬការដាក់តម្កល់នៅកូម៉ូ ធី

កំណត់សម្គាល់ក្នុងការផ្ទេរប្រាក់៖

១. អតិថិជនត្រូវតែជា នៃការដាក់តម្កល់ប្រាក់នោះ។ ២. អតិថិជនត្រូវតែគោរពតាមបទប្បញ្ញត្តិ និងគោលការណ៍នៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ៣. កូម៉ូ ធី នឹងអនុវត្តវិធានការណ៍ស្គាល់អតិថិជន ដោយអនុលោមតាមការកំណត់របស់គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.)។

សូមកុំធ្វើការផ្ទេរប្រាក់ទៅកាន់គណនីធនាគារផ្សេង ដែលមិនបានអនុញ្ញាតិ និងទទួលស្គាល់ដោយក្រុមហ៊ុន កូម៉ូ ធី ឯ.ក។ ក្នុងករណីដែលអតិថិជនមានសំណួរ ឬបញ្ហាណាមួយ សូមធ្វើការទាក់ទងទៅកាន់ភ្នាក់ងារប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់អ្នក ឬទាក់ទងមកកាន់ផ្នែកសេវាអតិថិជនរបស់យើងខ្ញុំតាមរយៈ [email protected](+855)86 988 900

ការដកប្រាក់

ការដកប្រាក់តម្កល់ពីគណនីអតិថិជន គឺរហ័ស សាមញ្ញ និងងាយស្រួល។ អតិថិជនអាចធ្វើការចូលទៅកាន់ មជ្ឈមណ្ឌលសេវាកម្មអតិថិជន កូម៉ូ ធី ដើម្បីធ្វើការស្នើសុំដកប្រាក់។

សូមចំណាំ: អ្នកត្រូវតែបង្កើតនិងបើក គណនីជួញដូរពិត