MT4 សម្រាប់ប្រព័ន្ធប្រតិ្តបត្តការAndroid

12 Jul 2023

កម្មវិធី MetaTrader 4 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android គឺជាវេទិកាជួញដូរពេញលេញ សម្រាប់ឧបករណ៍ចល័តដែលដំណើរការដោយប្រព័ន្ធ Android។

កម្មវិធីនេះ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកជ្រើសរើសឈ្មួញជើងសារាប់រយនាក់ និង sever រាប់ពាន់។ វាផ្តល់ជូននូវអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ សម្រាប់ការជួញដូររូបិយប័ណ្ណបរទេសប្រកបដោយភាពជោគជ័យ រួមមានជម្រើស សំណុំនៃការបញ្ជាជួញដូរពេញលេញ ការមើលប្រវត្តិនៃការជួញដូរ តារាងអន្តរកម្ម ការវិភាគបច្ចេកទេស និងការជ្រើសរើសឧបករណ៍ចល័តដែលអាចប្រើប្រាស់បានច្រើនបំផុត។

ទាញយកកម្មវិធី MetaTrader 4 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដោយឥតគិតថ្លៃពី Google Play Store។

អ្នកជួញដូរដែលប្រើប្រាស់ កម្មវិធី MetaTrader 4 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android រីករាយនឹងមុខងារដែលមានឥទ្ធិពលសម្រាប់ការជួញដូររូបិយប័ណ្ណបរទេសនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងលើពិភពលោក។ ជម្រើសនៃការវិភាគ និងជម្រើសនៃការជួញដូរ មាននៅក្នុងឧបករណ៍ Android របស់អ្នកឥឡូវនេះ!

ការជួញដូរ METATRADER 4 តាមទូរស័ព្ទដៃ

why us
  • ត្រួតពិនិត្យពេញលេញលើគណនីជួញដូរ
  • លទ្ធភាពដំណើរការពីគ្រប់ទិសទី
  • ការបញ្ជាជួញដូរ និងរបៀបប្រតិបត្តិគ្រប់ប្រភេទ
  • គំនូសតាងនិមិត្តសញ្ញា
  • ប្រវត្តិសាស្រ្តនៃការជួញដូរ
  • គំនូសតាង ៣ ប្រភេទ៖ បារ Japanese Candlesticks និងខ្សែរដាច់
  • ការកំណត់រយៈពេលចំនួន ៩៖ ១នាទី ៥នាទី ១៥នាទី ៣០នាទី ១ម៉ោង ៤ម៉ោង ១ថ្ងៃ ១សប្តាហ៍ និង រាល់ខែ
  • សូចនាករបច្ចេទេសពេញនិយមបំផុតចំនួន ៣០
  • វត្ថុវិភាគចំនួន ២៤
  • ព័ត៌មានទីផ្សារហិរញ្ញវត្ថុ
  • ការហៅទូរស័ព្ទ ការផ្ញើសារ និងការផ្ញើសារអេឡិចត្រូនិចដោយឥតគិតថ្លៃ

តារាងអន្តរសកម្ម

គំនូសតាងអន្តរសកម្ម បង្ហាញពីការផ្លាស់ប្តូរអត្រាប្តូរប្រាក់តាមពេលវេលាជាក់ស្តែង។ កម្មវិធីនេះផ្តល់នូវគំនូសតាងបីប្រភេទគឺ បារ រាងជើងទៀន និងខ្សែបន្ទាត់។ គំនូសតាងអាចត្រូវបានកំណត់មាត្រដ្ឋាន និងបម្រែបម្រួលយ៉ាងងាយស្រួល ក៏ដូចជាការផ្លាស់ប្តូរការកំណត់រយៈពេលទាំង ៩ ពីមួយនាទីទៅមួយខែ។

កម្មវិធី MetaTrader 4 សម្រាប់ Android អនុញ្ញាតឱ្យអ្នករៀបចំ និងអនុវត្តយុទ្ធសាស្ត្រក្នុងការជួញដូររបស់អ្នកក្នុងលក្ខណៈត្រឹមត្រូវបំផុត។ កម្មវិធីនេះអាចប្រើប្រាស់សូចនាករបច្ចេកទេសសំខាន់ៗចំនួន ៣០ និងវត្ថុវិភាគចំនួន ២៤ រួមមានបន្ទាត់, channels, រាងធរណីមាត្រ, ក៏ដូចជាឧបករណ៍ Gann, Fibonacci និង Elliott ជាដើម។ ទាំងអស់នេះ អាចត្រូវបានអនុវត្តទាំងលើគំនូសតាង និងផ្នែកសូចនាករ ហើយអាចកែពណ៌ចម្រុះតាមចំណូលចិត្តរបស់អ្នក។ អ្នកអាចធ្វើការបើកផ្ទាំងជួញដូររហូតដល់ ១០ ជាមួយសូចនាករក្នុងពេលដំណាលគ្នា។ នេះសម្របសម្រួលដល់ការវិភាគយ៉ាងហ្មត់ចត់បំផុត ដែលផ្តល់ជូនអត្ថប្រយោជន៍អតិបរមាដល់អ្នក។

នេះធ្វើឱ្យការជួញដូរតាមទូរស័ព្ទប្រកបដោយវិចារណញាណ ហើយវាពង្រីកសមត្ថភាពវិភាគយ៉ាងសំខាន់។

សំណុំនៃការបញ្ជាទិញ និងមុខងារជួញដូរពេញលេញ

ដើម្បីអនុវត្តយុទ្ធសាស្រ្តណាមួយ អ្នកត្រូវការប្រព័ន្ធជួញដូរ MetaTrader 4 តាមទូរស័ព្ទដែលមានភាពបត់បែន ជាមួយសំណុំនៃការបញ្ជាជួញដូរ និងមុខងារជួញដូរពេញលេញ។ ការបញ្ជាជួញដូរភ្លាមៗ អនុញ្ញាតឱ្យអ្នកធ្វើការ ជួញដូររូបិយប័ណ្ណបរទេសគ្រប់ពេលវេលា​ចំណែកឯការកក់ទុកនូវការបញ្ជាការជួញដូរស្វ័យប្រវត្តិនូវតម្លៃឡើងឬចុះជាមុនគឺធ្វើឲ្យអ្នកកាន់តែមានភាពងាយស្រួលដើម្បីធ្វើការគ្រប់គ្រងការជួញដូររបស់អ្នកឲ្យបានត្រឹមត្រូវជានិច្ច។ ការបញ្ជាការជួញដូរស្វ័យប្រវត្តិនេះ នឹងត្រូវបានអនុវត្ត ទោះបីជាកម្មវិធីត្រូវបានបិទក៏ដោយ។ ការកំណត់យកកម្រិតចំណេញជាមុន (Take Profit) និងកំណត់ការខាតបង់ជាមុន (Stop Loss) គឺត្រូវបានធ្វើឡើងដើម្បីកំណត់ប្រាក់ចំណេញរបស់អ្នក ឬកាត់បន្ថយការខាតបង់របស់អ្នកក្នុងកម្រិតមួយដែលអ្នកអាចទទួលយកបាន។

រាល់ព័ត៌មានទាំងអស់ពាក់ព័ន្ធនឹងចំនួនទឹកប្រាក់នៃការបញ្ជាជួញដូរ និងការជួញដូរដែលមិនទាន់បានចាកចេញពីទីផ្សារ តម្លៃបើក បរិមាណ និងស្ថានភាពគណនី អាចរកបាននៅក្នុងផ្ទាំងជួញដូរ ខណៈពេលដែលផ្ទាំងប្រវត្តិការជួញដូរ អនុញ្ញាតឱ្យអ្នកមើលប្រវត្តិលម្អិតនៃការជួញដូរដែលបានអនុវត្តពីមុន។

អនុវត្តយុទ្ធសាស្ត្រណាមួយ! ប្រព័ន្ធជួញដូរដែលមានភាបបត់បែន MetaTrader 4 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android នឹងជួយអ្នក។