MT4 សម្រាប់ប្រព័ន្ធប្រតិបត្តិការ​ iOS

12 Jul 2023

ការជួញដូររូបិយប័ណ្ណបរទេសតាមរយៈ MetaTrader 4 សម្រាប់ iPhone ឬ iPad គឺជាវេទិកាដែលមានមុខងារច្រើនបំផុតលើពិភពលោក សម្រាប់ឧបករណ៍ដំណើរការដោយប្រព័ន្ធ iOS ដែលពេញនិយមបំផុត។ ដោយប្រើប្រាស់កម្មវិធី MetaTrader 4 របស់អ្នកនៅលើ iOS អ្នកអាចជ្រើសរើសពីឈ្មួញជើងសារាប់រយនាក់ និងម៉ាស៊ីនមេរាប់ពាន់ដើម្បីធ្វើការជួញដូរ។

អ្នកនឹងរកឃើញការបញ្ជាជួញដូរគ្រប់ប្រភេទ ឧបករណ៍វិភាគបច្ចេកទេសជាង ៥០ ភាពងាយស្រួលក្នុងការការជជែកជាមួយអ្នកជួញដូរដទៃទៀត ការជូនដំណឹងជាសារ និងសំឡេងនៅក្នុងឧបករណ៍ Apple របស់អ្នកសម្រាប់ការជួញដូរជាបន្តបន្ទាប់ មិនថាអ្នកនៅទីណាក៏ដោយ។ អ្នកអាចទាញយក ប្រព័ន្ធជួញដូរMetaTrader 4 សម្រាប់ iPhone ឬ iPad ពី AppStore ដោយឥតគិតថ្លៃ។

ការជួញដូរ METATRADER 4 តាមទូរស័ព្ទដៃ

why us
  • ត្រួតពិនិត្យពេញលេញលើគណនីជួញដូរ
  • លទ្ធភាពដំណើរការពីគ្រប់ទិសទី
  • ការបញ្ជាជួញដូរ និងរបៀបប្រតិបត្តិគ្រប់ប្រភេទ
  • គំនូសតាងនិមិត្តសញ្ញា
  • ប្រវត្តិសាស្រ្តនៃការជួញដូរ
  • គំនូសតាង ៣ ប្រភេទ៖ បារ Japanese Candlesticks និងខ្សែរដាច់
  • ការកំណត់រយៈពេលចំនួន ៩៖ ១នាទី ៥នាទី ១៥នាទី ៣០នាទី ១ម៉ោង ៤ម៉ោង ១ថ្ងៃ ១សប្តាហ៍ និង រាល់ខែ
  • សូចនាករបច្ចេទេសពេញនិយមបំផុតចំនួន ៣០
  • វត្ថុវិភាគចំនួន ២៤
  • ព័ត៌មានទីផ្សារហិរញ្ញវត្ថុ
  • ការហៅទូរស័ព្ទ ការផ្ញើសារ និងការផ្ញើសារអេឡិចត្រូនិចដោយឥតគិតថ្លៃ

ទស្សន៍ទាយ២ទិសដៅក្នុងព្រឹត្តិការណ៍តែមួយ

ក្រៅពីការជួញដូរ ប្រព័ន្ធជួញដូរMetaTrader 4 សម្រាប់ iPhone ឬ iPad អនុញ្ញាតឱ្យអ្នកដើម្បីធ្វើសម្រង់វិភាគលើឧបករណ៍ហិរញ្ញវត្ថុ។ កម្មវិធីនេះអាចប្រើប្រាស់សូចនាករបច្ចេកទេសសំខាន់ៗចំនួន ៣០ និងវត្ថុវិភាគចំនួន ២៤ រួមមានបន្ទាត់, channels, រាងធរណីមាត្រ, ក៏ដូចជាឧបករណ៍ Gann, Fibonacci និង Elliott ជាដើម។ ទាំងអស់នេះ អាចត្រូវបានអនុវត្តទាំងលើគំនូសតាង និងផ្នែកសូចនាករ ហើយអាចកែពណ៌ចម្រុះតាមចំណូលចិត្តរបស់អ្នក។

គំនូសតាងអន្តរសកម្ម បង្ហាញពីការផ្លាស់ប្តូរអត្រាប្តូរប្រាក់តាមពេលវេលាជាក់ស្តែង។ កម្មវិធីផ្តល់នូវគំនូសតាងបីប្រភេទគឺ បារ រាងជើងទៀន និងខ្សែបន្ទាត់។ គំនូសតាងអាចត្រូវបានកំណត់មាត្រដ្ឋាន និងបម្រែបម្រួលយ៉ាងងាយស្រួល នៅពេលដែលការផ្លាស់ប្តូរចន្លោះពេលវេលា គឺអាចធ្វើទៅបានពីមួយនាទីទៅមួយខែ។

ជារួម កម្មវិធី MetaTrader 4 សម្រាប់ iPhone និង iPad របស់អ្នក មានមុខងារស្ទើរតែដូចគ្នាទៅនឹងវេទិកាជួញដូរលើកុំព្យូទ័រ ដែលអនុញ្ញាតឱ្យអ្នកធ្វើការជួញដូររូបិយប័ណ្ណបរទេសនៅគ្រប់ទីកន្លែង។

ប្រព័ន្ធជួញដូរដែលមានភាពបត់បែន

ប្រព័ន្ធជួញដូរMetaTrader 4 សម្រាប់ iPhone ឬ iPad គឺជាវេទិកាដែលមានមុខងារច្រើនបំផុតលើពិភពលោក សម្រាប់ឧបករណ៍ដំណើរការដោយប្រព័ន្ធ iOS ដែលពេញនិយមបំផុត។ ដោយប្រើប្រាស់កម្មវិធី MetaTrader 4 របស់អ្នកនៅលើ iOS អ្នកអាចជ្រើសរើសពីឈ្មួញជើងសារាប់រយនាក់ និងម៉ាស៊ីនមេរាប់ពាន់ដើម្បីធ្វើការជួញដូរ។

ការបញ្ជាជួញដូរភ្លាមៗ អនុញ្ញាតឱ្យអ្នកធ្វើការជួញដូររូបិយប័ណ្ណបរទេសគ្រប់ពេលវេលា ចំណែកឯការកក់ទុកនូវការបញ្ជាការជួញដូរស្វ័យប្រវត្តិនូវតម្លៃឡើងឬចុះជាមុនគឺធ្វើឲ្យអ្នកកាន់តែមានភាពងាយស្រួលនិងសល់ពេលផ្តោតលើរឿងផ្សេងទៀត។ ការបញ្ជាជួញដូរបែបនេះនឹងនៅតែដំណើរការបាន ទោះបីជាកម្មវិធីនៅក្រៅបណ្តាញសេវាអីនធឺណេតក៏ដោយ។ ការកំណត់យកកម្រិតចំណេញជាមុន (Take Profit) និងកំណត់ការខាតបង់ជាមុន (Stop Loss) គឺត្រូវបានធ្វើឡើងដើម្បីកំណត់ប្រាក់ចំណេញរបស់អ្នក ឬកាត់បន្ថយការខាតបង់របស់អ្នកក្នុងកម្រិតមួយដែលអ្នកអាចទទួលយកបាន។

ព័ត៌មានគ្រប់ជ្រុងជ្រោយ ដូចជាលេខតាមដាន តម្លៃបើក បរិមាណ ស្ថានភាពគណនីនៃការបញ្ជាជួញដូរទាំងអស់ និងមុខតំណែងបើកជួញដូរ តែងតែមាននៅក្នុងវេទិកាជួញដូរ។ ប្រវត្តិលំអិតនៃការជួញដូរទាំងអស់ អាចរកបានពីផ្នែកប្រវត្តិនៃការជួញដូរ។

ដូច្នេះ ប្រព័ន្ធជួញដូរ MetaTrader 4 តាមទូរស័ព្ទ អនុញ្ញតឱ្យអ្នកអនុវត្តយុទ្ធសាស្ត្រជួញដូរដែលមានភាពបត់បែនតាមតម្រូវការបាន។

ភាពងាយស្រួល - ចំណុចខ្លាំងរបស់ METATRADER 4 របស់អតិថិជន

ប្រព័ន្ធជួញដូរMetaTrader 4 សម្រាប់ iPhone ឬ iPad ផ្តល់នូវលក្ខណៈពិសេសលេចធ្លោ ដើម្បីបង្កើនសកម្មភាពជួញដូររបស់អ្នក។ មុខងារជួញដូរតែមួយអនុញ្ញាតឱ្យអ្នកធ្វើការជួញដូរលើតារាងដោយចុចតែម្តង។ បើកផ្ទាំងជួញដូររហ័ស ហើយអនុវត្តដំណើរការដោយពុំបាច់រងចាំ! ការផ្ញើសារដែលមានភ្ជាប់ស្រាប់ អនុញ្ញាតឱ្យអ្នកអាចធ្វើការទំនាក់ទំនងជាមួយនឹងអ្នកប្រើប្រាស់ដទៃទៀតដែលបានចុះឈ្មោះនៅក្នុង MQL5.community ដែលជាសហគមន៍ជួញដូរធំបំផុត។

បន្ថែមលើមុខងារស្នូល ជំនាន់របស់ iPad ផ្តល់នូវសមត្ថភាពក្នុងការមើលគំនូសតាងចំនួនបួន និងតារាងទិន្នន័យដាច់ដោយឡែកមួយសម្រាប់បង្ហាញការបញ្ជាជួញដូរ ប្រវត្តិនៃការជួញដូរ សារអេឡិចត្រូនិច និងទិនានុប្បវត្តិនៅក្នុងផ្ទាំងតែមួយ។

ជួញដូររូបិយប័ណ្ណបរទេស ២៤/៥ ពីគ្រប់ទីកន្លែងនៅលើពិភពលោក - លទ្ធភាពបែបនេះឥឡូវអាចរកបានជាមួយ MetaTrader 4 សម្រាប់ឧបករណ៍ Apple។ ទាញយកកម្មវិធីទូរស័ព្ទសម្រាប់ iPhone ឬ iPad របស់អ្នកហើយបន្តដំណើរទៅមុខទៀត!

នៅលើទូរស័ព្ទដៃ

ជួញដូររូបិយប័ណ្ណបរទេស ២៤/៥ ពីគ្រប់ទីកន្លែងនៅលើពិភពលោក - លទ្ធភាពបែបនេះឥឡូវអាចរកបានជាមួយ MetaTrader 4 សម្រាប់ឧបករណ៍ Apple។ ទាញយកកម្មវិធីទូរស័ព្ទសម្រាប់ iPhone ឬ iPad របស់អ្នកហើយបន្តដំណើរទៅមុខទៀត!