កិច្ចសន្យាលើគម្លាតថ្លៃ

12 Jul 2023

អតិថិជនមានជម្រើសលើទ្រព្យមូលដ្ឋាន ដោយធ្វើការវិនិយោគលើសន្ទស្សន៍ ឬផលិតផល។ ការស្វែងយល់ពីលក្ខណៈពិសេសរបស់កិច្ចសន្យាលើគម្លាតថ្លៃនីមួយៗ អាចធ្វើឡើងតាមរយៈការចូលទៅកាន់គេហទំព័ររបស់ កូម៉ូធី។

នៅពេលដែលអ្នកជួញដូរសម្រេចចិត្តក្នុងការជួញដូរកិច្ចសន្យាលើគម្លាតថ្លៃ អតិថិជនបានចុះកិច្ចសន្យារវាងអតិថិជន និងឈ្មួញជើងសា។ កិច្ចសន្យាលើគម្លាតថ្លៃអនុញ្ញាតឱ្យអ្នកជួញដូរធ្វើការជួញដូរលើចលនាតម្លៃ ដោយមិនមានសិទ្ធិកម្មសិទ្ធិលើទ្រព្យមូលដ្ឋាននោះទេ។

ប្រាក់ចំណេញ និងការខាតបង់ ត្រូវបានគណនាដោយមើលទៅលើភាពខុសគ្នានៃតម្លៃ នៅពេលដែលចុះកិច្ចព្រមព្រៀង និងនៅពេលបញ្ចប់កិច្ចព្រមព្រៀង។ ជារួម គឺភាពខុសគ្នារវាងថ្លៃបើក និងថ្លៃបិទ។

ជ្រើសរើសទិសដៅទីផ្សាររបស់អ្នក

អតិថិជនត្រូវធ្វើការសម្រេចចិត្ត្តជ្រើសរើសមុខ ទិសដៅទីផ្សាររបស់អ្នក នៅពេលដែលអតិថិជនបានសម្រេចចិត្តលើប្រភេទកិច្ចសន្យាលើគម្លាតថ្លៃដែលខ្លួងចង់ធ្វើការជួញដូរ។ ក្នុងករណីដែលអតិថិជនគិតថាតម្លៃនៃទ្រព្យសម្បត្តិរបស់ខ្លួននឹងកើនឡើង អតិថិជនអាចធ្វើការបើក long position (ទិញ)។ តែបើក្នុងករណីដែឡអតិថិជនគិតថាតម្លៃនៃទ្រព្យសម្បត្តិរបស់ខ្លួននឹងធ្លាក់ចុះ អតិថិជនអាចធ្វើការបើក short position (លក់)។ ដើម្បីសម្រេចចិត្តលើការជួញដូររបស់ខ្លួន អតិថិជនអាចប្រើប្រាស់សូចនាករ ព័ត៌មាន គំនូសតាង និងសញ្ញាផ្សេងៗជាច្រើន។ កូម៉ូធី ក៏នឹងផ្តល់នូវយុទ្ធសាស្ត្រជួញដូរដើម្បីជួយណែនាំដល់អតិថិជនផងដែរ។

បន្ទាប់មក ជ្រើសរើសទំហំជួញដូរដែលអតិថិជនចង់បើក។ តម្លៃនៃឯកតាជួញដូររបស់កិច្ចសន្យាលើគម្លាតថ្លៃ នឹងអាស្រ័យលើឧបករណ៍ហិរញ្ញវត្ថុនីមួយៗ។

វេទិកាជួញដូរកិច្ចសន្យាលើគម្លាតថ្លៃ

ទីផ្សារកិច្ចសន្យាលើគម្លាតថ្លៃ

ជាមួយកូម៉ូធី អតិថិជអាចធ្វើការជួញដូរ៖